គុណតម្លៃស្នូលរបស់យើង៖
កសិករគឺជាបេះដូងនៃអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ។ យើងស្តាប់តម្រូវការរបស់ពួកគាត់ យល់ពីលក្ខខណ្ឌកសិកម្មមូលដ្ឋាន និងផ្តល់នូវដំណោះស្រាយជាក់ស្តែងល្អបំផុតដែលគាំទ្រ និងបង្កើននូវ ផលិតភាព ប្រាក់ចំណូល និងជីវភាពរស់នៅ។
យើងចែកចាយជី ថ្នាំសម្លាប់សត្វល្អិត និងផលិតផលការពារដំណាំដែលមានគុណភាពខ្ពស់ និងបានបញ្ជាក់រួចជាស្រេច ដែលបំពេញតាមស្តង់ដារអន្តរជាតិ និងគោរពតាមបទប្បញ្ញត្តិរបស់កម្ពុជាយ៉ាងពេញលេញ។ សុចរិតភាព និងប្រសិទ្ធភាពនៃផលិតផលគឺមិនអាចចរចាបានទេ។
យើងដំណើរការអាជីវកម្មរបស់យើងដោយភាពស្មោះត្រង់ តម្លាភាព និងភាពយុត្តិធម៌។ ទំនុកចិត្តគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់យើងជាមួយកសិករ ដៃគូ និយតករ និងនិយោជិត ហើយយើងធ្វើការជារៀងរាល់ថ្ងៃដើម្បីរកសន្សំទុក និងការពារនូវទំនុកចិត្តនេះ។
យើងលើកកម្ពស់ការប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិតប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងប្រសិទ្ធភាព ដើម្បីការពារដំណាំ សុខភាពដី សុវត្ថិភាពមនុស្ស និងបរិស្ថាន ក្នុងគោលបំណងធានាបាននូវកសិកម្មប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
យើងជឿជាក់លើភាពជាដៃគូរយៈពេលវែងដែលបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងភាពជោគជ័យរួមគ្នា។ តាមរយៈការងារយ៉ាងជិតស្និទ្ធជាមួយរោងចក្រផលិត អ្នកចែកចាយ ដេប៉ូ និងកសិករមូលដ្ឋាន យើងបង្កើតតម្លៃនៅទូទាំងប្រព័ន្ធអេកូឡូស៊ីកសិកម្មទាំងមូល។
យើងខិតខំដើម្បីឧត្តមភាពប្រតិបត្តិការក្នុងវិស័យភស្តុភារកម្ម ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និង សេវាកម្មអតិថិជន សំដៅធានាការដឹកជញ្ជូនទាន់ពេលវេលា ភាពអាចរកបាននៃផលិតផល និងការគាំទ្រប្រកបដោយទំនុកចិត្តទូទាំងប្រទេស។
យើងបន្តពង្រឹងជំនាញបច្ចេកទេសរបស់យើង និងទទួលយកនវានុវត្តន៍ ដើម្បីបម្រើវិស័យកសិកម្មទំនើបបានកាន់តែប្រសើរឡើង។ តាមរយៈការបណ្តុះបណ្តាល ការគាំទ្រផ្នែកកសិកម្ម និងបច្ចេកវិទ្យាថ្មីៗ យើងជួយកសិករឱ្យសម្របខ្លួន និងរីកចម្រើន។
យើងគោរពបុគ្គលិក អតិថិជន និងសហគមន៍របស់យើង ដោយលើកកម្ពស់កន្លែងធ្វើការដែលមានសុវត្ថិភាព រួមបញ្ចូល និងមានលក្ខណៈវិជ្ជាជីវៈ ដោយក្នុងនោះចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍជនបទ និងអនាគតកសិកម្មរបស់ប្រទេសកម្ពុជា។